Thursday, February 5, 2009

តាំងពីសម័យបុរាណកាលមកខែ្មរនៅតែរក្សាបានវប្បធម៌‌គោរពព្រលឹងដូនតា

តាំងពីសម័យបុរាណកាលមកខែ្មរនៅតែរក្សាបានវប្បធម៌‌គោរពព្រលឹងដូនតា

ការរស់នៅរបស់មនុស្សតែងជួបនូវការលំបាកស្មុគស្មាញ និងឧបសគ្គ​
ជាច្រើនដែលនាំឲ្យមានការភ័យខ្លាច ព្រមទាំងព្រួយបារម្ភជាច្រើនអន្លើ ​
ក្នុងការឆ្លងកាត់មុខរបរ ឬផលប្រយោជន៍សំរាប់ទ្រទ្រង់ជីវភាព។​ ជា​
ពិសេសបញ្អាជំងឺប្រចាំរាងកាយក៏ជាបញ្អាដែលនាំឲ្យមានកង្វល់ និង​​
ភ័យព្រួយណាស់ដែរ។​ ទន្ទឹមនឹងការភ័យព្រួយនោះ គេតែងតែសែ្វងរក​​
វិធីដោះស្រាយតាមផ្លូវភ្លឺផង និងទៅតាមផ្លូវងងឹតផង។ ការដោះស្រាយ​​
ផ្លូវភ្លឺគឺទំនាក់ទំនងជាមួយហេតុការណ៍ជាក់សែ្តងទៅតាមលទ្ធភាព និង​​​
សមត្ថភាពផ្ទាល់តាម បែបវិជ្ជមាន។ ឯការដោះស្រាយផ្លូវងងឹតនេះហើយ
ដែលមានទំនាក់ទំនងជាមួយព្រលឹង តាមលក្ខណៈនៃ ការបែបន់ អង្វរករ ​ឬសូមឲ្យមានអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពដោយការអុជធូប សែន​
ព្រេន សំពះ បួងសួង។ល។ ចំពោះព្រលឹងដែលជាគោលដៅសំរាប់បែរ
បន់​បួងសួង និងធ្វើទំនាក់ទំនងតាមផ្លូវងងឹតនោះ មានពីរយ៉ាងគឺ

១- ព្រលឹងម៉ែឪ ​ដូនតា ដែលគាត់បានចែកឋានទៅហើយ ឬបុព្វបុរស
គ្រូបាធ្យាយ ដែលធ្លាប់មានឥទ្ធិពលជួយថែរក្សាកូនចៅ និងដឹកនាំអនុជន
ជំនាន់ក្រោយៗឲ្យ​បានសុខសប្បាយសំបូររុងរឿង។ ​​តាមឯកសារវប្បធម៌‌
ខែ្មរជាច្រើនបានឲ្យដឹងថា ប្រពៃណីគោរពព្រលឹងដូនតានេះ មានជាយូរ
យារណាស់មកហើយ គឺតាំងពីមុនសម័យប្រវត្តិសាស្រ្តមកម៉េ្លះ។​
ឧទាហរណ៍ ការអុជធូបបែបន់​ព្រលឹងជីដូនជីតា ព្រលឹង មាតាបិតា សូម
ឲ្យមានបានឲ្យបានឆ្លងផុតនូវគ្រោះ​ចង្រៃផងទាំងឡាយ រហូតបែបន់ឲ្យ
បានប្រលងជាប់ ទៀតផង ជាពិសេស​ ឲ្យអ្នកជំងឺដែលត្រូវជាកូន ឬជា
ចៅបានជាសះស្បើយ ឃ្លានបាយឃ្លានទឹក រព្ញកចំណីឲ្យដកពិស ដក
ពុលចេញពីរូបរាងកាយជាដើម។​​ ជំនឿនេះនៅតែដិតជាប់ក្នុងអារម្មណ៍
កូនចៅគ្រប់ជំនាន់ ទាំងអស់ ព្រោះជា​ធម្មតាកាលពីម៉ែឪនៅរស់ តែង
ឧបត្ថម្ភកូនចៅទាំងសំភារៈ និងជួយចូលរួមផ្លូវ​​ចិត្ត ជាប់ជំពាក់ការ​
អាណិត​អាសូរទៅលើកូនប្រុសស្រីដូចជាស្រមោលអន្ទោល​​តាមប្រាណ​​
យ៉ាងនោះដែរ។ ម្ល៉ោះហើយ​ កូនចៅតែងយល់ថា បើទោះជាយាយតា​
ឬម៉ែឪស្លាប់ទៅហើយក្តី ក៏ព្រលឹងរបស់គាត់នៅតែដក់ជាប់ក្នុងការជួយ
កូនចៅដដែរ។​ យ៉ាងនេះហើយទើបជំនឿនៃការបែរបន់ព្រលឹងដូនតា
នៅតែរក្សានិរន្តរភាព មកទល់​នឹងបច្ចុប្បន្ននេះ។

២- ការគោរពព្រលឹងអ្នកដ៏មានបុណ្យ ដែលហៅថា បារមី ដូចជាបារមី
វត្ថុ, បារមីប្រាសាទ, បារមីវាំង, បារមីព្រះវិហារ, បារមីដើមពោធិ៏ធំ, បារមី
ព្រះអង្គដងកើ, បារមីព្រះអង្គ4មុខវត្តព្រៃជា​ (ស្រុកបាទី ខេត្តតាកែវ),
បារមីព្រះអង្គចេកព្រះអង្គចម, បារមីព្រះអង្គវិហារសួគ៌‌, ព្រះអង្គក្រពុំ
ឈូក ខេត្តក្រចេះ, ព្រះអង្គវត្តស្វាយជ្រំ (ខេត្តស្វាយរៀង), ទសបារមី
វត្តកន្ថោរ (ខេត្តកំពត), ទសបារមីព្រះអង្គភ្នំសន្ទុក (ខេត្តកំពង់ធំ)។
គឺព្រលឹងនេះបានសណ្ឋិតនៅនឹងរូបបដិមា ទោះជាបដិមាដែលជាវត្ថុ
សក្ការៈ ទីឋានបុរាណ ផែ្នកព្រហ្មញ្ញសាសនាក្តី ផែ្នកពុទ្ធសាសនាក្តី។
ចំពោះព្រលឹងដែលច្រើនសណ្ឋិតនៅជាងគេ គឺរូបបដិមា ព្រះសិអារ្យ
មេត្រី (ទ្រង់គឿ្រង មកុដរាជ្យ)។ ព្រលឹងដែលជាបារមីទាំងនោះ បាន
សណ្ឋិតនៅក្នុងបដិមា ជាព្រះពុទ្ធអង្គ ប$ជាទេវរូបដែលគេសាងសង់
រួចហើយ។ ចំពោះបដិមាព្រះពុទ្ធអង្គ ឬទេវរូប ទាំងនោះនៅពេលសាង
សង់រួចហើយពុំទាន់ត្រូវគេយកទៅតំកល់នៅលើអាសនៈ ឬក្នុងវត្ត
អារាម ប្រាង្គប្រាសាទ ដើម្បីធ្វើសក្ការបូជាភ្លាមៗនោះទេ ព្រោះថាមិន
ទាន់មានលក្ខណៈពេលលេញ ជាវត្ថុស័ក្តសិទ្ធិនៅឡើយ។​ តាមបណ្ឌិត
មីសែល ត្រាណេ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌‌ និងវិចិត្រសិល្បៈ
ឲ្យដឹងថា ដើម្បីឲ្យរូបបដិមាក្លាយទៅជាព្រះពុទ្ធពិតៗ គេត្រូវធ្វើពិធីបើក
ព្រះនេត្រព្រះ ដោយហៅវិញ្ញាណ ប$ព្រលឹងព្រះមកសណ្ឋិត និងប្រថាប់
នៅក្នុងបដិមានោះដោយមានសូត្រមន្តអាគមផង។ ប្រពៃណីនេះត្រូវបាន​គេកត់ត្រានៅក្នុងសិលាចារឹកខែ្មរសម័យអង្គរ នេះជា សក្ខីកម្មមួយបង្អាញ
នូវនិរន្តរភាពនៃវប្បធម៌‌ អារ្យធម៌‌ជាតិខែ្មរយើង។ ឯការបែបន់ និងបួងសួង
បារមី គេ តែងប្រារព្ធឡើងដោយលោកអ្នកធំ ប$អ្នកមុខអ្នកការ អ្នកមាន
ឥទ្ធិពលនៅក្នុងសង្គម បានរៀបចំបាយសី និង របស់ភ័ស្តុភារជាច្រើនព្រម
ទាំងមានការប្រគំភេ្លងពិពាទ្យឲ្យទៀតផង ដើម្បីថ្វាយដល់បារមី ឲ្យមានភាព
គគ្រឹកគគ្រេងមហោឡារិក។

ការបែរបន់ស្រន់ សែនព្រេនទាំងអស់នេះ ដល់ព្រលឹងឬបារមីក៏ជាប្រធាន
បទមួយ ជួយពង្រឹងផ្លូវចិត្តឲ្យមាន សង្ឃឹមកក់ក្តៅបាត់ភ័យព្រួយ និងកាន់តែ​មានការតស៊ូប្រឹងប្រែងខ្លាំងថែមទៀត ប្រកបដោយចិត្តរឹងប៊ឹងខ្ជាប់ខ្ជួន នោះ
ហើយជាមាគ៌ាដ៏ស័ក្តិសិទ្ធិឆ្ទោះទៅរកជោគជ័យក្នុងដំណើរជីវិតពិតប្រាកដ។

ដោយ លី ហាក់សេង

ដកស្រង់ពីកាសែតកោះសន្តិភាព
​​ឆ្នាំទី៤២ លេខ៦៥៦៦ ថៃ្ងអាទិត្យ ទី០១ ខែកុម្ភៈ ឆ្នាំ២០០៩