Friday, December 19, 2008

ពិធីបុណ្យអកអំបុករបស់ប្រជាជនខ្មែរនៅកូរ៉េ​

ទោះបីឃ្លាតឆ្ងាយពីស្រុកខ្មែរក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេស
កូរ៉េខាងត្បូងនៅតែថែរក្សាប្រពៃណីវប្បធម៌ជាតិខ្មែរជានិច្ច។​ ក្រៅពីធ្វើ
ការងារ ឬការរៀនសូត្រ បងប្អូនប្រជាពលរដ្ឋខ្មែរយើងតែងតែមកជួបជុំគ្នា
រៀបចំពិធីបុណ្យផ្សេងៗ។ ជាក់ស្តែង​​ កាលពីថ្ងៃទី ១៦​ ខែ វិច្ឆិកា ឆ្នាំ ២០០៨​
ព្រះភិក្ខុ​ ជយរក្ខិតោ រិន​ សារ៉ូ​ ប្រធានប្រតិបត្តិពុទ្ធិកសមាគមខ្មែរនៅប្រទេស
កូរ៉េ បានដឹកនាំបងប្អូនប្រជាពលរដ្ឋខ្មែររៀបចំពិធីបុណ្យ​ប្រពៃណីជាតិ
អកអំបុក នៅមុខមជ្ឈមណ្ឌលសេវ៉ាកម្មសម្រាប់ជន​​បរទេស (ក្បែរស្ថានីយ៍
រថភើ្លងអាន់សាន) នាទីក្រុងអាន់សាន ជិតរដ្ឋធានីសេអ៊ូល។​ សូមជំរាបថា
ដើម្បីរៀបចំពិធីបុណ្យអកអំបុកនេះបានបងប្អូនពលករខ្មែរយើងបានរួបរួម
គ្នាចេញថវិកាទិញអំបុកចំនួន ២០ គីឡូក្រាម​ពីប្រទេសកម្ពុជា ។

គេហទំព័រពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ
http://khmerbuddhistkorea.blogspot.com/

Friday, December 5, 2008

គ្មានវាចានឹងថ្លែង?????

គ្មានវាចានឹងថ្លែង?????

Monday, December 1, 2008

វបុ្បធម៌រលត់ ជាតិរលាយ???

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ដែលបានប្តូរទៅទីតាំងថ្មីស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង កាលពីខែតុលាកន្លងមក បានធ្វើឲ្យសិស្ស និស្សិត​ លោក​ គ្រូ អ្នកគ្រូ សាស្រ្តាចារ្យ មិនបានទៅរៀន និងបង្រៀន។​ ​សាកលវិទ្យាល័យ នេះ គឺជាសាកលវិទ្យាល័យតែមួយគត់ដែលបង្រៀនសិល្បៈ វប្បធម៌ជាតិ ខ្មែរ។ ចុះបើសាកលវិទ្យាល័យនេះបិទទ្វារ តើសិល្បៈវប្បធម៌ជាតិខ្មែរទៅជា យ៉ាងណា?​ សុភាសិតខ្មែរមួយបានពោលថា "វបុ្បធម៌រលត់ ជាតិរលាយ វបុ្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន"។